ស្ករសាច់ ឬ អាចហៅម៉្យាងទៀតថា ស្ករពាង ជាប្រភេទស្ករប្រពៃណី ដោយវាជាគ្រឿងផ្សំធ្វើម្ហូបដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា។ ដើម្បីផលិតស្ករប្រភេទនេះ ត្រូវចំណាយពេលរម្ងាស់យ៉ាងយូរ ៣ ម៉ោង និងកូរយ៉ាងហោចណាស់ ១៥នាទី
ស្ករផែន ជាប្រភេទស្ករប្រពៃណីម៉្យាង ដោយភាគច្រើនគេធ្វើជារាងមូលសំប៉ែត ដោយប្រើស្លឹកត្នោតដេរជារង្វង់។ ការធ្វើបែបនេះ វាធ្វើឲ្យស្ករមានរសជាតិកាន់តែឆ្ងាញ់។ ស្ករប្រភេទនេះត្រូវចំណាយពេលរម្ងាស់ប្រមាណ ៣ ម៉ោង
មានពណ៌ត្នោត-លឿងស្អាត ក្លិនឈ្ងុយស្រាល និងរស់ជាតិផ្អែម ។ ប្រើលើប្រភេទភេសជ្ជៈ បង្អែម នំផ្សេងៗ ដើម្បីបន្ថែមជាតិផ្អែម និងក្លិនឈ្ងុយ។ វាត្រូវការរយៈពេលរម្ងាស់ប្រហែល ៣ ម៉ោង រួចកូរ ឬ វឹត ប្រហែល ៣០នាទី។ បន្ទាប់មកគេប្រើតម្រងដើម្បី
ស្ករស៊ីរ៉ូ គឺត្រូវបានគេផលិតឡើងបន្ទាប់ពីការរម្ងាស់ទឹកត្នោតរយៈពេលប្រហែល ២ ម៉ោង និង៣០នាទី។ ប្រភេទស្កររាវនេះត្រូវបានគេប្រើសម្រាប់ចម្អិនម្ហូប ប្រភេទភេសជ្ជៈក្ដៅ និងត្រជាក់ ស្រាក្រឡុក និងនំផេនខេកជាដើម។
សូមអានព័ត៌មានចុងក្រោយពីក្រុមហ៊ុនឬព័ត៌មានវេជ្ជសាស្រ្តទូទៅ។ មានអារម្មណ៍សេរីក្នុងការសួរសំណួរនៅក្នុងមតិយោបល់ចំពោះព័ត៌មានណាដែលអ្នកចាប់អារម្មណ៍។